លោកមេធាវី ប្រធានក្លឹបតស៊ូមតិដើម្បីយុត្តិធម៌ម្នាក់ បានដាក់ស្នើតាមផ្លូវច្បាប់ ក្នុងការពិន័យក្មេងស្រីពីរូបភាពដែលបានចែករំលែកជាមួយ
នារី ថតរូបសិចស៊ី ដែលមិនត្រូវបានគេស្គាល់ថាជាតារាម៉ូដែលឬជាប៉ូលីសពិតប្រាកដ?ដែលបានចែងថា ជនទាំងឡាយមិនមានសិទ្ធិប្រើប្រាស់ឋានៈសញ្ញាឬអ្វីមួយដែលមានន័យថាជាសញ្ញាសម្គាល់របស់រដ្ឋការ ធ្វើដូច្នេះដើម្បីអនុញ្ញាតឱ្យអ្នកដទៃជឿថាពួកគេមានសិទ្ធិបន្លំ ហេតុនេះត្រូវទទួលខុសត្រូវជាប់ពន្ធនាគាររយៈពេលមិនលើសពីមួយឆ្នាំ ឬពិន័យជាប្រាក់។
ប្រសិនបើមិនមែននោះ គឺមានហានិភ័យនៃការរំលោភបំពានច្បាប់នៃក្រមព្រហ្មទណ្ឌ
ក្នុងករណីខាងលើនេះ គឺនារីដ៏សែនសិចស៊ីម្នាក់នោះថែមទាំងបានសរសេរខមមិនថា "មើលមកខ្ញុំ ដូចជាប៉ូលីស" ដែលនេះគឺធ្វើអោយអ្នកដទៃយល់ច្រឡំថា នាងគឺមានឋានៈជាប៉ូលីស ហើយវាជាទង្វើមួយសម្រាប់ឲ្យអ្នកដទៃជឿជាក់ថានាងពិតជាមានសិទ្ធធ្វើដូចនោះមែន។ ហេតុការណ៍នេះត្រូវបានចាត់ទុកថាជាបញ្ហាខុសច្បាប់ ប៉ុន្តែប្រសិនបើវាពិតជាការពិតមែន នាងជាប៉ូលីសពិតមែន នោះគឺមិនអាចប្រើច្បាប់ព្រហ្មទណ្ឌទេ នាងអាចត្រូវចោទប្រកាន់បទល្មើសវិន័យ ដោយមិនគោរពវិជ្ជាជីវៈខ្លួនឯង។
ដូចនេះមុននឹងលេងអ្វី មេត្តាកុំប៉ះពាល់ដល់ឯកសណ្ឋានស្របច្បាប់ណាមួយរបស់មន្ត្រីរាជការ ដោយសារតែវាអាចជាការខុសច្បាប់ ។ ប្រសិនបើអ្នកដឹងព័ត៌មាននេះហើយ មិនគួរបន្តរំលោភច្បាប់ឡើយ ការធ្វើរឿងទាំងនេះហាក់ដូចជាកំពុងរង់ចាំប៉ូលីសចាប់ខ្លួនដូចនេះដែរ ។ (សូមជួយស៊ែរបន្តផង)




