នៅនៅសង្គមបែបទំនើបស៊ីវិល័យ រាល់បញ្ហាអ្វីៗក៏អាចកើតមានឡើងបានដែរ ដូចជានារីភាគច្រើននិយមឡាយលក់ឡេតាមហ្វេសបុក លក់សម្លៀកបំពាក់ជាដើម។ លើសពីនេះទៅទៀត ដើម្បីងាយឆាប់បានប្តី គឺត្រូវប្រើបណ្តាញសង្គមដើម្បីប្រកាសនោះទើបលឿនរហ័ស ប៉ុន្តែបើនារីក្រមុំក៏មិនហ៊ានធ្វើដូចនេះដែរ ចឹងត្រៀមដាក់ CV ទៅ មេម៉ាយរូបស្រស់ សិចស៊ី សាច់សខ្ចី អាយុ២៤ឆ្នាំ ប្រកាសបើកបេះដូងចំពោះ…បើនិយាយពីមនុស្សស្រី ដែលមានរូបសម្រស់ស្រស់ស្អាត បុរសណាបានឃើញហើយ ប្រាកដជាមានការបេតី និងចាប់អារម្មណ៍ជាមិនខាន
ជាពិសេសចំពោះនារីដែលមានសាច់សខ្ចី និងមានភាពសិចសុីតែម្តង តែងតែទាក់ទាញចំណាប់អារម្មណ៍ដល់មនុស្សប្រុស និងធ្វើឲ្យពួកគេមួយចំនួនឈ្លក់វង្វេង ក៏ដូចជាបាក់លង់តែម្តង។
ជាក់ស្តែង នារីវ័យក្មេងម្នាក់ ដែលជាស្រ្តីមេម៉ាយ មានអាយុ ២៤ឆ្នាំ និងមានគណនីហ្វេសប៊ុកឈ្មោះ Mo Noch Ja កាលពីយប់ម្សិលមិញនេះ នារីរូបនេះបានធ្វើការបញ្ជាក់ទៅកាន់មហាជនថា ថាខ្លួនកំពុងតែបើកបេះដូង ដើម្បីជ្រើសរើសយកនូវបុរសម្នាក់ ដែលមានលក្ខណ៏បែបនេះគឺ៖
- អាយុចាប់ពី 33ឡើងទៅ
- នៅលីវ មិនពាក់ពន្ធ័ជាមួយមនុស្សស្រីណា
-ចេះស្រលាញ់ភរិយាដោយស្មោះស្មគ្រ
-ចេះប្រគល់លុយឲ្យប្រពន្ធជាអ្នកទុកដាក់
-ចេះគោរពស្រលាញ់គ្រួសារទាំងសងខាង
-មិនចេះដើរលេងយប់ មិនចេះជក់បារី មិនចេះផឹកស្រា មិនចេះលេងល្បែង
-មានការងារធ្វើជាក់លាក់ត្រឹមត្រូវ
-មានទំនួលខុសត្រូវខ្ពស់ចំពោះអនាគតគ្រួសារប្រពន្ធកូន
-មិនចូលចិត្តឈ្លោះគ្នា ចេះឲ្យតម្លៃគ្នាទៅវិញទៅមក
-ជាពិសេសមានចរិករួសរាយរាក់ទាក់ និងមានហ៊ុងស៊ុយ
- ប្រាក់ខែចាប់ពី 1000$ឡើងទៅ
«ដំណឹងមេម៉ាយ អាយុ 24ឆ្នាំ បើកបេះដូង ទទួលយកអ្នកថ្មីចាប់ពីពេលនេះ ចាប់អារម្មណ៍អាចដាក់ CV បាន»។
គួរបញ្ជាក់ដែរថា ក្រោយពីមានការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុកអំពីការប្រកាសស្វែងរកប្តីនេះរួចមក បានធ្វើឲ្យមហាជនជាច្រើនមានការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ហេីយថែមទាំងមានមួយចំនួនក៏បានបញ្ចេញអារម្មណ៍ពេញចិត្តស្តូក ដោយសារតែលង់នឹងមេម៉ាយរូបស្រស់ខាងលេីនេះតែម្តង។