គិតចាប់តាំងពីឆ្នាំ 2018 រហូតមកដល់ឆ្នាំ 2019 ក្រសួងមានគម្រោងផែនការនៃការទាក់ទាញ FDI ឲ្យបានជាង 7,5 ពាន់លានដុល្លារអាមេរិក។ ទីក្រុងនេះនៅតែបន្តលើកកម្ពស់ការផ្សព្វផ្សាយនិងដឹកនាំមន្ទីរផែនការនិងវិនិយោគនិងភ្នាក់ងារដែលពាក់ព័ន្ធ ពិនិត្យមើលឡើងវិញនូវសម្បទានដីធ្លី ដែលជាផែនការដើម្បីទាក់ទាញគម្រោងធំ ៗ
ដូចនេះមន្រ្តីម្នាក់ៗត្រូវតែជម្រុញតាមដាននិងគាំទ្រវិនិយោគិន ឱ្យមកបំពេញនីតិវិធីវិនិយោគភ្លាមៗដើម្បីនាំមកនូវការអនុវត្តគម្រោងឲ្យបានកាន់តែឆាប់រហ័ស។ក្រៅពីនេះ ទីក្រុងនេះមានសារៈសំខាន់ជាពិសេសក្នុងការលើកកម្ពស់ការវិនិយោគនៅតាមទីប្រជុំជនតាមរយះសន្និសីទ ឬកិច្ចប្រជុំជួបប្រាស្រ័យជាមួយអ្នកវិនិយោគទុនទាន់ពេលវេលានិងដោះស្រាយបញ្ហាលំបាក ដើម្បីជំរុញការពង្រីក និងការវិនិយោគទុនអាជីវកម្មថ្មីៗ ព្រមទាំងកែលម្អអត្រាដើមទុនវិនិយោគ ដើម្បីអនុវត្តគម្រោងដែលបានទទួលវិញ្ញាបនបត្រវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ចំពោះទិសដៅទាក់ទាញការវិនិយោគទុនបរទេសក្នុងរយៈពេលខាងមុខ ទីក្រុងហាណូយកំណត់វិស័យអាទិភាពមួយចំនួនដើម្បីស្របតាមនិន្នាការអភិវឌ្ឍន៍ទូទៅដែលអាចចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជននិងទាញយកផលប្រយោជន៍ផ្សេងៗ។
តំបន់ទាំងនេះរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស នៅតាមទីក្រុងទំនើប តំបន់ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបង្ហូរទឹកកខ្វក់។ វិស័យសេវាកម្មបានផ្តល់កម្រិតតម្លៃបន្ថែមសម្រាប់កម្មករឲ្យមានប្រាក់ខែខ្ពស់ និងការអភិវឌ្ឍជំនាញដូចជាសេវាកម្មបច្ចេកវិទ្យាព័ត៌មាន, ការច្នៃប្រឌិតបច្ចេកវិទ្យា, ជីវសាស្ត្រ, ទេសចរណ៍, ការអប់រំ និងសុខាភិបាល ,ឡូជីសទិក, ដឹកជញ្ជូន, មជ្ឈមណ្ឌលហិរញ្ញវត្ថុ, មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R & D) , និងមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិថ្នាក់តំបន់។




